កម្លាំងកងរាជអាវុធហត្ថស្រុកដងទង់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពត៖ នៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត វេលាម៉ោង១៥:៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងមូលដ្ឋានអហស្រុកដងទង់ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖ ១. ឈ្មោះ អេង ឯម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្ដកំពត (ជួញដូរគ្រឿងញៀន),២. ឈ្មោះ វ៉ាន់ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ត កំពតននិង៣. ឈ្មោះ មាស រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ដកំពត។

+ វត្ថុតាងចាប់យករួមមាន៖

– គ្រឿងញៀនចំនួន០២កញ្ចប់(១កញ្ចប់តូចនិង១កញ្ចប់ធំ)។ 

– ម៉ូតូចំនួន០១គ្រឿង។

– ទូរស័ព្ទដៃចំនួន៣គ្រឿង។ 

– ឧបករណ៍ជក់គ្រឿងញៀន១។

...

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ ខ្លួននិងរក្សាទុកនៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print