ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាលនិង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តត្រឹងត្រែង ជាសមាជិកគណៈកម្មាធិការកណ្តាលនិងប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៦ នេះបានអញ្ជើញថ្លែងសន្ទរកថានិងជាវាគ្មិនស្តីពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត។
នៅក្នុងសិក្ខាសិលាដ៏មានសារសំខាន់នេះរៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាលនិងគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ក្នុងនោះក៏មានការចូលពីលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលអ្នកចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្ទឹងត្រែង សិស្ស និងនិស្សិតសរុបប្រមាណជាង ១០០នាក់។
ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តត្រឹងត្រែង បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំកម្មវិធីថ្ងៃនេះឡើង ជាពិសេសនឹងផ្តល់ចំណេះថ្មីៗដល់យុវជនយើងសម្រាប់ពង្រឹងសមត្ថភាព វិជ្ជាជីវៈឲ្យខ្លាំង ហើយរដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយគ្នា ដើម្បីជំរុញការវិនិយោគក្នុងខេត្ត បង្កើតការងារធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ ប្រជាជនបានធូរធារនឹងធ្វើឲ្យជាតិយើងខ្លាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេងដែលបានរៀបចំសិក្ខាសិលានេះឡើង គឺ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ហើយបើតាមការព្យាករណ៍របស់ធនាការពិភពលោកបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងតែមានការងើបឡើងវិញ ក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៦ ដែលជាឱកាសដ៏ល្អសម្រាប់សហគ្រិនវ័យក្មេងនិងយុវជនគណបក្សយើងត្រូវតែចាប់យកកាលានុវត្តភាពថ្មីៗផងដែរសម្រាប់ការវិនិយោគ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជម្រាបជូនសហគ្រិនវ័យក្មេងទៀតថា សព្វថ្ងៃនេះការធ្វើជំនួញរបស់សហគ្រិនយើងបញ្ហាធំគឺ បញ្ហាប្រភពទុន ដែលសហគ្រិនភាគច្រើនសំដៅរកតែពីវិស័យធនាគារប៉ុណ្ណោះ ដោយមិនបានគិតដល់ប្រភពទុនពីវិស័យធានារ៉ាប់រង និងផ្សារមូលបត្រ ដែលជាប្រភពទុនមួយដ៏សំខាន់ដែលអាចយកទុនទាំងនោះទៅពង្រីកអាជីវកម្មបានផងដែរ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ថា ន័យសំខាន់លើការវិនិយោគសម្រាប់អនាគតគឺ ជាការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌិជីថល ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគចីរភាពបរិស្ថាន និងការវិនិយោគលើសមត្ថភាពស្ថាប័ន ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយឧស្ម័ន្នកាបូនិកបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អដល់អ្នកជំនាន់ក្រោយៗទៀតហើយត្រូវចងចាំមួយឃ្លាថា “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង”៕










