គោថៃជាង៥០ក្បាលក្រុមឈ្មួញនាំឆ្លងដែនមកកម្ពុជាត្រូវសមត្ថកិច្ចចាប់ទុក

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យៈគោសៀមមានចំនួនប្រហែលជាង៥០ក្បាលមានញី និងឈ្មោលតូចនិងធំដែលក្រុមអ្នករកស៊ីសត្វគោតែងតែនាំគោឆ្លងដែនពេល​​

នេះត្រូវសមត្ថកិច្ចចម្រុះគៀងចាប់ចំនួនពីរថ្ងៃគីថ្ងៃទី១៩និងថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តស្ទឹងបត់ឋិតក្នុងភូមិស្ទឹងបត់សង្កាត់ផ្សាកណ្ដាលក្រុងប៉ោយប៉ែត។

 ប្រភពពីមន្ត្រីបញ្ជាក់ថាៈការចុះអនុវត្តនចាប់សត្វគោសៀមដែលក្រុមឈ្មួញនាំឆ្លងដែនកាត់អូរដោយប្រលែងហើយគេដេញ មកចូលទឹកដី

កម្ពុជារួចគេមានក្រុមស៊ីឈ្នួលដើរចាប់យក។

 ប្រភពថាៈការចុះអនុវត្តនចាប់គោសៀមឆ្លងដែននោះមានក្រុមយោធានិងនគរបាលវរៈការពារព្រំដែនគោក891បានប្រមូលសត្វគោនោះមកដាក់នៅក្នុងវត្តស្ទឹងបត់សិនដើម្បីធ្វើរបាយការណ៍ជុំវិញការចុះអនុវត្តន៌។

 ពលរដ្ឋនៅចំណុចខាងលើបញ្ជាក់ថាៈ

ចំណុចដែលសមត្ថកិច្ចចាប់គោសៀមនោះមានក្រុមឈ្មួញលួចលាក់នាំមនុស្សឆ្លងដែន គ្រប់រូបភាព រួមទាំង

បារីហ្នឹងទំនិញចាប់ហ៊ួយសៀមផងដែរ។ ប្រភពបញ្ជាក់ថាៈការរកស៊ីឆ្លងដែនតាមរយៈឈ្មួញ មានការគប់គិតគ្នាជាប្រព័ន្ធ នៅពេលដែលប្រទេសជាតិមើលងាយ ឈ្លានពានទឹកដីពីសំណាក់ចោរសៀម

 ដែលប្រជាជនទូទាំងប្រទេសនាំគ្នាពហិការបស់សៀម ហើយនៅថ្មីៗនេះទៅទៀតប្រមុខថ្នាក់ដឹកនាំ

ក៏បានអនុវត្តនច្បាប់ចំពោះមន្ត្រីដែលសមគំនិតជាមួយក្រុមឈ្មួញនាំចូលធុរេនសៀមនៅបាត់ដំបងផងដែរ។

  បញ្ហាខាងលើនេះលោកប៊ោន សីហា

មេបញ្ជាការ891អ្នកសារព័ត៏មានយើងចុចទូរសព្ទចូលនៅថ្ងៃទី២០ខែ

...

ឧសភាឆ្នាំ២០២៦នេះគ្មាន អ្នកទទួលនោះឡើយ។វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print