កម្លាំងជំនាញសហការជាមួយកម្លាំងអធិការនគរបាល ស្រុកកែវសីមា បង្រ្កាបជនសង្ស័យចំនួន៧នាក់​ ករណីរក្សារទុក និងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដោយអនុវត្តន៍អនុសាសន៍ដ៏ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបនិងបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាល ពីថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចការិយាល័យបង្រ្គាបគ្រឿងគ្រឿងញៀន បានសហការជាមួយ កម្លាំងអធិការនគរបាលស្រុកកែវសីមា បង្រ្កាបជនសង្ស័យន៧នាក់ក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់នូវសារធាតុញៀន និង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៨៣ ឃ.ដចន/២៦   វេលាម៉ោង ១២ និង៣៣នាទី នៅចំណុចតង់ខៀវ និងចំណុចផ្លូវបេតុងក្រោយសាលារៀន ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារង អមសាលា ដំបូងខេត្តមណ្ឌលគិរី។

កាលពីថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង១២ និង៣៣នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហ ការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀនស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ដោយច្បាប់សារធាតុញៀន និងអនុវត្តដីកាបង្គាប់ចាប់ខ្លួន ឃុំខ្លួនលេខ៨៣. ឃ.ដចន./២៦ ស្ថិតនៅចំណុចតង់ខៀវ និងចំណុចផ្លូវបេតុងក្រោយសាលារៀន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ច បានបង្រ្កាបជនសង្ស័យបានចំនួន០៧ នាក់ ភេទប្រុស និងតេសវិភាគរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន ( + )។ ជនសង្ស័យខាងលើមាន ឈ្មោះដូចជា៖ ១/ឈ្មោះ សេន តាំ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ មានស្រុកកំណើតនៅ ភូមិសមាគមន៍ ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ២/ ឈ្មោះ អៀង ម៉េងហ៊ាង (ហៅ ស្និត) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ស្រុកកំណើតនៅ ភូមិមង្គលបុរី ឃុំផ្សាជ្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ៣/ ឈ្មោះ កង ទូច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ស្រុកកំណើតនៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ៤/ឈ្មោះ ឈាវ ប៊ុនរ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅ ភូមិសមាគមន៍ ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ៥/ឈ្មោះ ហែម ជីវ័ន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរយោធា ស្រុកកំណើតនៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៦/ ឈ្មោះ ផុន រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៧/ឈ្មោះ ហុំ សុីណា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដស្រុកកំណើតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សម្ភារៈនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចយក រួមមាន៖ ១/ថ្នាំញៀនចំនួន៦កញ្ចប់ (ក្នុងនោះ៣ កញ្ចប់ធំ ២កញ្ចប់ធំល្មម ១កញ្ចប់តូច)។ ២/ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយ ចំនួន។៣/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ២គ្រឿង ។ ៤/ ឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។ ៥/ បង់អាវុធ AK.47 ចំនួន១។ ៦/ គ្រាប់អាវុធ  AK.47 ចំនួន ១៨គ្រាប់។ ៧/ ទូរស័ព្ទ ចំនួន ៧គ្រឿង ម៉ាក់ realme ចំនួន ៣គ្រឿង ព៌ណ ស១ ; ខ្មៅ១ ; ខៀវ១, ម៉ាក់ TECHNO ចំនួន ៣គ្រឿង ប្រផេះ១ ខ្មៅ១ ផ្ទៃមេឃ១, ម៉ាក់ Oppo ចំនួន១គ្រឿង ពណ៌ខៀវ ។ ៨/ ម៉ូតូ ចំនួន១ គ្រឿង ម៉ាកExciter 2020 ពណ៌ខៀវ គ្មានស្លាកលេខ។

...

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប្រឆាំងគ្រឿងញៀនស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print