ភ្នំពេញ÷រយៈពេលកន្លងទៅនេះ កងរាជអាវុធហត្ថ បានកត់សម្គាល់ឃើញថា បុគ្គលដែលប្រព្រឹត្តបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបានប្រព្រឹត្តបទល្មើសផ្សេងទៀតដូចជា : បទឆបោក, បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។ល។ កងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន២រូប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានជាអាទិ៍ :
១- ឈ្មោះ យិន វណ្ណារ៉ា ហៅ (លៀង )ភេទប្រុស កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២- ឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅ (ដេត ) ភេទ ប្រុស កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៧ មុខរបរបើកបររថយន្ត ទីកន្លែងកំណើតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤១D ផ្លូវលំចំការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមសហការផ្តល់ព័ត៌មានជូនកងរាជអាវុធហត្ថ ក្នុងករណីឃើញបុគ្គលដែលមានការសង្ស័យ៕










