ជើងខ្លាំង២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្របួចបានបន្ទាប់ពីធ្វើសកម្មភាពប្រើដៃទះក្បាលយកទូរស័ព្ទពីជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ÷ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដៃទះក្បាលយកទូរស័ព្ទដៃ)  កាលពីថ្ងៃទី២០-០៥-២០២៦ វេលាម៉ោងប្រហែល០០ និង៣០នាទី នៅចំណុចកន្លែងណេត ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា,ជនសង្ស័យទី១-ឈ្មោះ ឌិក ថារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ជនសង្ស័យទី២-ឈ្មោះ ចៅ សុខហេង(ម៉ាប់) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។បានធ្វើសកម្មភាពប្រើដៃទះក្បាលយកទូរស័ព្ទដៃម៉ាកសាំសុង ០១គ្រឿង ។
ជនរងគ្រោៈមានឈ្មោះ អ៊ែល ម៉េងទ្រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី និងបានដកហូតទូរស័ព្ទដៃ ប្រគល់ជូនជនរងគ្រោៈវិញ៕ដោយ÷សីហា សែនសុខ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print