កងរាជអាវុធហត្ថខេត្តតាកែវបង្រ្កាបជាក់ស្តែងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ឃាង តារា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រាល ឃុំសោម  ស្រុកគិរីវង់ ខេត្តតាកែវ។

+ ដកហូតវត្ថុតាងរួមមាន÷

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ១ កញ្ចប់ទម្ងន់ ០.៨២ក្រាម(ថ្លឹងទាំងសំបកថង់)

២/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង

៣/ ថង់វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print