Carrick បានក្លាយទៅជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ Man Utd

ចែករំលែក៖

ក្លឹបបាល់ទាត់បិសាចក្រហម Manchester United បានប្រកាសពីការតែងតាំងលោក Michael Carrick ជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ពួកគេក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។

គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះបានចូលកាន់តំណែងបណ្តោះអាសន្នបន្ទាប់ពី Ruben Amorim ត្រូវបានបណ្តេញចេញកាលពីខែមករា និងបានបញ្ជូនក្រុមទៅលេហវគ្គជម្រុះ Champions League ជាមួយនឹងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍។

អតីតគ្រូបង្វឹកក្រុម Middlesbrough លោក Carrick បានដឹកនាំក្រុម United ទៅកាន់ចំណាត់ថ្នាក់លេខ 3 នៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីជ័យជម្នះដ៏រំភើបកាលពីថ្ងៃអាទិត្យលើក្រុម Nottingham Forest ។

គាត់បានឈ្នះការប្រកួតចំនួន 11និងចាញ់តែ2ដង ក្នុងចំណោម 16 ប្រកួតរបស់គាត់ ហើយត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីសម្រាំងប្រាំមួយនាក់សម្រាប់ពានរង្វាន់អ្នកចាត់ការទូទៅប្រចាំរដូវកាលរបស់ Premier League ។

គ្មានក្លឹបណាមួយក្នុងក្របខណ្ឌកំពូលណាមួយទទួលបានច្រើនជាង 36 ពិន្ទុដូច United ប្រមូលបានចាប់តាំងពីការតែងតាំងរបស់លោក Carrick នៅថ្ងៃទី 13 ខែមករា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះបិសាចក្រហមបានយកឈ្នះលើក្រុមខ្លាំងៗដូចជា Manchester City, Arsenal, Liverpool និង Chelsea៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print