ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងស៊ូចូវ សាធារណៈរដ្ឋប្រជាមានិតចិន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក LI Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ព្រមទាំងការវិវត្តនៃបរិបទពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក។
ជាមួយនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកកាលានុវត្ត ភាពសេដ្ឋកិច្ចពាណិជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត៕
...
ដោយ ៖ សិលា










