វាយ​បំផ្លាញ​បន្ទប់ទឹក​បងថ្លៃ​ ហើយ​មិន​ព្រម​ធ្វើ​សង​វិញ ថែម​ទាំង​ទាញ​ដំបង​គំរាម​សម្លាប់​បងថ្លៃ​ទៀតត្រូវ​ឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​ប្អូនថ្លៃ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ដែល​បុរស​ជា​ប្អូនថ្លៃ​ខាងលើ​ បាន​ទាញ​ដំបង​រក​វាយ​បងថ្លៃ​ ព្រោះតែ​រឿង​វាយ​បំផ្លិច​ច​បំផ្លាញ​បន្ទប់​ទឹក​មិន​ព្រម​ធ្វើ​សង​វិញ​ ។ ហើយ​ថែម​ទាំង​ទាញ​ដំបង​ប្រុង​វាយ​បងថ្លៃ​ថែម​ទៀត​ផង ប៉ុន្តែ​ត្រូវ​បាន​ប្រពន្ធ​ឃាត់​ទាន់​ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹង​ថា ករណី​គំរាម​វាយ​សម្លាប់​បងថ្លៃ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៨​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ ឈ្មោះ ប៊ុ​ន រ​ដ្ឋា​នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​តា​មេ​ញ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មហា​សាំង​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដោយសារ​តែ​ប្អូនថ្លៃ​ទាញ​ដំបង​ដេញ​វាយ​រូប​ខ្លួន​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ ឈ្មោះ ហៃ ប្រ​សិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ (​ត្រូវជា​ប្អូនថ្លៃ​) ​រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​យក​ដំបង​ឈើ​បម្រុង​មក​វាយ​រូប​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រពន្ធ​ឈ្មោះ ហៃ ប្រ​សិត ចាប់​ជាប់​។ បន្ទាប់​មក ឈ្មោះ ហៃ ប្រ​សិត បាន​ជេរ​ប្រមាថ​ និង​គំរាម​សម្លាប់​មក​លើ​រូប​ខ្លួន​​ និង​ក្រុម​គ្រួសារ​ថែម​ទៀត​ផង​ ។

​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​របស់​បុរស​ជា​បងថ្លៃ​រួច​មក នៅ​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មហា​សាំង បាន​ចុះ​ទៅ​ធ្វើការ​ឃាត់​ជនសង្ស័យ យក​មក​សាកសួរ ជនសង្ស័យ​ជា​ប្អូនថ្លៃ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​។

មូលហេតុ​ដែល​រូបគេ​ទាញ​ដំបង​រក​វាយ​បងថ្លៃ​រូប​នោះ ​ព្រោះតែ​ខឹង​បងថ្លៃ​និយាយ​ដៀ​ម​ដាន​រឿង​វាយ​បន្ទប់ទឹក​ ។ សូម​បញ្ជាក់​ថា ឈ្មោះ ហៃ ប្រ​សិត (​ជា​ប្អូនថ្លៃ​) បាន​វាយ​បំផ្លិច​ច​បំផ្លាញ​បន្ទប់ទឹក​របស់​បងថ្លៃ ​ហើយ​មិន​ព្រម​ធ្វើ​សង​វិញ ទើប​មានរឿង​ឈ្លោះ​គ្នា​ឈាន​ទៅ​ជេរ​ប្រមាថ និង​គំរាម​សម្លាប់​តែ​ម្តង​ទៅ​ ។

...

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្អូនថ្លៃ រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print