រន្ទះបាញ់សម្លាប់សត្វគោ១១ក្បាលត្រឹមមួយប៉ប្រិចភ្នែក​ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សត្វ​គោ​ចំនួន ១១​ក្បាល ក្នុង​ហ្វូងគោ​១២​ក្បាល ត្រូវ​បាន​រន្ទះបាញ់​បណ្ដាល​ឱ្យ​ងាប់ ក្នុង​ពេល​ដែល​មេឃ​កំពុង​ភ្លៀង ពេល​ពួក​វា​ចូល​ទៅ​ជ្រក​ក្រោម​ដើម​លាប​។​  ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥​និង​២០ នាទី ល្ងាច​ថ្ងៃ​ទី ២៣​ខែ​ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​កោះធំ ស្ថិត​នៅ​ក្នុងភូមិ​ចាន​ត្រ​ត ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

យោង​តាម​របាយការណ៍​របស់​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា​នៅ​មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ ពេល​នោះ​គោមួយ​ហ្វូង​បាន​នាំ​គ្នា ទៅ​ជ្រក​នៅ​ក្រោមដើម​លាប ដែល​ជា​កន្លែង​ពួក​វា​ធ្លាប់​ជ្រក​ពេល​ក្តៅ​ខ្លាំង និង​ពេល​មាន​ភ្លៀង ព្រោះ​មាន​ម្លប់​យ៉ាង​ធំ ។ ស្រាប់តែ​ពេល​នោះ មាន​រន្ទះបាញ់​បណ្ដាល​ឱ្យ​  គោ ១១ ក្បាល​ត្រូវ​បាន​ងាប់​នៅ​នឹង​កន្លែង និង​១ក្បាល​ទៀត​នៅ​មានជីវិត ។

...

គោ​ទាំង ១១ ក្បាល មាន​ម្ចាស់​ចំនួន ៤​នាក់​ផ្សេង​ៗ​គ្នា ទី​១.​គោ​ចំនួន ៦ ក្បាល ជា​របស់​ឈ្មោះ អ៊ូ​ត សូន្យ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ទី​២ គោ​១​ក្បាល​ជា​របស់​ឈ្មោះ ពេជ្រ មួន ភេទ​ប្រុស​អាយុ ៧៤ ឆ្នាំ ទី​៣ គោ​២​ក្បាល​ជា​របស់​ឈ្មោះ ផាប់ បូ​ណា ភេទ​ស្រី អាយុ​៤២​ឆ្នាំ និង​ទី​៤. គោ​២​ក្បាល ជា​របស់​ឈ្មោះ ផាប់ អៀង ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print