លោកត្រាំថា កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ត្រូវបានចរចារួចមួយផ្នែកធំ ក្នុងនោះរួមមានទាំងការបើកច្រកសមុទ្រ Hormuz ផងដែរ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថា កិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ត្រូវបានចរចាសម្រេចបានមួយផ្នែកធំ ក្នុងនោះរួមមានទាំងសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញផងដែរ បើទោះជាកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចបានទាំងស្រុងក៏ដោយ។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀងមួយត្រូវបានចរចាសម្រេចបានមួយផ្នែកធំ តែមិនទាន់សម្រេចបានជាផ្លូវការរវាងសហរដ្ឋអាមេរិក អ៉ីរ៉ង់ និងបណ្ដាប្រទេសជាច្រើនទៀតនៅឡើយទេ»។ លោក ត្រាំបន្តថា បន្ថែមពីលើចំណុចជាច្រើននៃកិច្ចព្រមព្រៀង ក៏មានផងដែរ ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញ។
តាមលោក ត្រាំ ក្នុងចំណោមមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលបានចួលរួមអំពាវនាវកាលពីថ្ងៃសៅរ៍ឱ្យមានកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងរួមមាន អារ៉ាប៊ីសាអូ៊ឌីត អេមីរ៉ាតអារ៉ាប់រួម កាតារ អេហ្ស៉ីប ហ្ស៊កដានី និងបារ៉ែន។ លោកបន្ថែមថា រូបលោកក៏បានបើកកិច្ចពិភាក្សាដាច់ដោយឡែកមួយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ផងដែរ។
តែទោះជាបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថាពិតជាមានលទ្ធភាពខិតជិតទៅរកកិច្ចព្រមព្រៀងមែន តែនេះមិនមែនមានន័យថាអ៉ីរ៉ង់និងសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងមួយលើបញ្ហាសំខាន់ៗមួយចំនួននោះទេ។ តាមអ្នកនាំពាក្យរូបនេះ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងចុងក្រោយមួយអាចនឹងត្រូវការពេលវេលាចន្លោះពី៣០ ទៅ៦០ថ្ងៃ បន្ទាប់ពីក្របខ័ណ្ឌការងារត្រូវបានបង្ហើយជាស្ថាពរ៕ ដោយធីរីណា

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print