ក្រុមលេងនៅក្របខណ្ឌលំដាប់លេខពីរ Torreense គ្រងជើងឯកពាន ព័រទុយហ្គាល់Cupក្រោយផ្តួលក្រុមខ្លាំងSporting

ចែករំលែក៖

ក្លឹបបាល់ទាត់ Torreense ដែលលេងនៅក្របខណ្ឌលំដាប់លេខពីររបស់ព័រទុយហ្កាល់បានស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងម៉ោងបន្ថែមធ្វើឲ្យក្រុមខ្លាំង Sporting ភ្ញាក់ផ្អើល និងបានឈ្នះពាន Portuguese Cup។

កីឡាករ Kevin Zohi បានតែតបាល់បញ្ចូលទីនាំមុខ Torreense បន្ទាប់ពីលេងបានបីនាទី ប៉ុន្តែ Luis Suarez បានតាមស្មើសម្រាប់ម្ចាស់ជើងឯក 18 សម័យកាល Sporting នៅដើមតង់ទីពីរ។

ខ្សែការពារឆ្វេង Maximiliano Araujo របស់ Sporting ត្រូវបានបណ្តេញចេញនៅនាទីបន្ថែមដែលផ្តល់ឱ្យក្រុមTorreenseនូវបាល់ពិន័យ១១ម៉ែត្រ  ហើយខ្សែការពារ Stopira ស៊ុតគ្រាប់ជ័យជម្នះតែម្តង។

ពានរង្វាន់ធំដំបូងគេក្នុងប្រវត្តិសាស្ត្រ 109 ឆ្នាំរបស់ពួកគេផ្តល់ឱ្យ Torreense ចូលទៅលេងក្នុង Europa League នៅរដូវកាលក្រោយ។

ក្រុមTorreense មកពីក្រុង Torres Vedras ដែលជាទីក្រុងចម្ងាយ 25 ម៉ាយភាគខាងជើងនៃទីក្រុង Lisbon ហើយលេងនៅក្នុងកីឡដ្ឋានដែលផ្ទុកអ្នកទស្សនាប្រហែល 2,500នាក់ប៉ុណ្ណោះ ។

ពួកគេធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Portuguese Cup ម្តងរួចមកហើយនៅពេលដែលពួកគេចាញ់ Porto ក្នុងឆ្នាំ 1956។

ពួកគេមានឱកាសឡើងទៅកាន់ក្របខណ្ឌកំពូល ដោយការប្រកួតជើងទីពីរនៃវគ្គ Play-off នៅថ្ងៃព្រហស្បតិ៍ទល់នឹង Casa Pia ដោយទទួលបានលទ្ធផល 0-0 បន្ទាប់ពីការប្រកួតដំបូង។

...

Sporting បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងលីគរដូវកាលនេះដោយបានឈ្នះពានលីក និងពានរង្វាន់ទ្វេដងកាលពីឆ្នាំមុន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print