ភ្នំពេញ៖ របរកសិកម្មរបស់ប្រជាពលរដ្ឋនៅ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី គឺបានផ្តោតសំខាន់លើការធ្វើកសិកម្មសរី រាង្គ ការគ្រប់គ្រងធនធានធម្មជាតិ និងក៏ជាផ្នែកមួយសំខាន់សម្រាប់ជួយលើកកម្ពស់ជីវភាពគ្រួសារ។ការធ្វើកសិកម្មដែលមានផ្ទៃដីតូចតាមលក្ខណៈគ្រួសារនេះក៏បានកំពុងចូល រួមចំណែកមួយផងដែរដល់វិស័យបរិស្ថានឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្នុងពិធីដឹកនាំអ្នក សារព័ត៌មាន ដើម្បីសិក្សាស្វែងយល់ពី ប្រជាពលរដ្ឋ នៅស្រុក កោះញែក ខេត្តមណ្ឌលគិរី នាចុងសប្តាហ៍នេះបានឱ្យដឹងថា ចំពោះគំនិតផ្តួចផ្តើមទាំងនេះបានកំពុងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការពារព្រៃឈើ និងធានា សន្តិសុខស្បៀង តាមរយៈគម្រោងសំខាន់ៗ ដូចជាកសិកម្មសរីរាង្គ និងខ្សែសង្វាក់ផ្គត់ផ្គង់គ្រួសារ របស់កសិករខ្នាតតូចតាមសហគមន៍។ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា”យើងបានលើកស្ទួយកសិកម្មខ្នាតតូចបែបនេះ គឺមិនត្រឹមតែលើកកម្ពស់ដល់ជីវភាពគ្រួសារពួកគាត់ទេ និងថែមទាំងជួយគាំពារបរិស្ថានរបស់យើងផង ជាពិសេសឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុតែម្តង”។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រៅពីនេះក្រសួងលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងការដកហូតអនុផលព្រៃឈើ ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តភាពក្នុងនេះដូចជាប្រជាកសិកររកឃ្មុំពោលគឺគាត់ប្រើប្រាស់បច្ចេកទេសបែបបុរាណដោយមិនដុត ឬបំផ្លាញសំបុកឃ្មុំដោយបន្សល់ទុកសំបុកឃ្មុំខ្លះដើម្បីបន្តពូជជាដើម។នេះជាបច្ចេកទេសមួយដែលប្រជាសហគមន៍យើងអនុវត្តទាំងអស់ គ្នាកន្លងមក។ក្រៅពីនេះពួកគាត់បានបង្កានូវការឆេះព្រៃ ដែលនាំឱ្យបាត់ បង់ធនធានធម្មជាតិ និងសត្វព្រៃរបស់យើង។ធនធានធម្មជាតិទាំងនេះគឺជាមរតកដ៏មានតម្លៃរបស់ដូនតាយើងក៏ដូចសម្រាប់ប្រទេសកម្ពុជា”។
លោក បណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា បេសកកម្មរបស់អង្គការ WWF-កម្ពុជា គឺធានាឱ្យមានការចូលរួម និងការគាំទ្រពី មនុស្សគ្រប់រូប ក្នុងការអភិរក្សជីវៈចម្រុះដ៏សម្បូរបែបនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ អង្គការ WWF-កម្ពុជា ក៏លើក កម្ពស់ឱកាសថ្មីៗ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពល រដ្ឋ និងជួយលើកកម្ពស់ជីវភាពរស់ នៅរបស់សហគមន៍មូល ដ្ឋានឱ្យកាន់តែប្រសើរឡើងព្រម ទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។
សូមបញ្ជាក់ថា ការចូលរួមបណ្តុះបណ្តាល និងពង្រឹងចំណេះជំនាញវិជ្ជាជីវៈ ដល់សហគមន៍លើការងារគ្រប់គ្រងធនធានធម្មធម្មជាតិប្រកបដោយនិរន្តរភាព និងប្រែក្លាយសហគមន៍គោលដៅលំហែបៃតង ផ្តល់ភាពជាម្ចាស់ដល់សហគមន៍ និងជួយលើកកម្ពស់ជីវភាពសហគមន៍។ យុទ្ធសាស្រ្តនេះ បានជួយកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកប្រកបមុខរបរថ្មី ដូច ជាអ្នកផ្តល់សេវាទេសចរណ៍ អាចបង្កើនចំណូលសម្រាប់ជីវភាពរបស់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែប្រសើរថែមទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា៕ ដោយ សំរិត










