មួយថ្ងៃសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញទូទាំងប្រទេស នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន ១៥ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ៣៤នាក់។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមករណីទាំង១៥ មានករណីជួញដូរ ៤ករណី ឃាត់ខ្លួន ១១នាក់, ករណីដឹកជញ្ជូន និងរក្សាទុក ១០ករណី ឃាត់ខ្លួន ២០នាក់ និងករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួន ៣នាក់។

ក្នុនោះសម្ថកិច្ចដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice) សរុបជាង ១,៤៨៦ក្រាម។ ប្រតិបត្តិការបង្ក្រាបនេះ មានការចូលរួមពីអង្គភាពនគរបាល និងកងរាជអាវុធហត្ថចំនួន៩អង្គភាព ក្នុងនោះ រាជធានីភ្នំពេញ ចាប់យកគ្រឿងញៀនបានច្រើនជាងគេ រហូតដល់ជាង ១,២១១ក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ។ ក្រៅពីនេះ ខេត្តពោធិ៍សាត់ ស្វាយរៀង កំពង់ចាម បាត់ដំបង តាកែវ កោះកុង រតនគិរី និងព្រះសីហនុ ក៏មានការបង្ក្រាប និងឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់ផងដែរ។

...

ជាមួយគ្នាអាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ និងរាយការណ៍អំពីបទល្មើសគ្រឿងញៀន ខណៈសារធាតុញៀនត្រូវបានចាត់ទុកថា ជាអំពើបំផ្លាញអនាគតបុគ្គល ក្រុមគ្រួសារ និងសង្គមជាតិ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print