ស្ត្រីជានគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់នៅហ្នឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈស្ត្រីម្នាក់ក្រុងប៉ោយប៉ែត បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីរចេញពីរគោរពទងជាជាតិនៅកន្លែងអធិការក្រុង នាព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៦លើកំណាត់ផ្លូវជាតិលេខ០៥ចំណុចមុខអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៏មួយបានបង្ហើបថាមុនពេលកើតហេតុ នគរបាលរងគ្រោះបានចូលគោរពទង់ជាតិ ជាមួយមិត្តរួមការងារដូចគ្នាគោរពចប់ក៏បានចេញពី អធិការដ្ឋានក្រុងប៉ោយប៉ែត ចៃដន្យរថយន្ត១គ្រឿងបានមកឈប់ហើយបើកទ្វាររថយន្ត បណ្តាលម៉ូតូនគរបាលដួលបោកទៅផ្នែកម្ខាងទៀតភ្លាមនោះដែរ ម៉ូតូកង់បី(ផាសអេប)បានមកបុកកិនពីលើមួយតង់ទៀតទើបបណ្តាលឲ្យស្លាប់តែម្តង ។ 

ប៉ូលិសដែលរងគ្រោះផ្នែកសណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោកនាងមានឈ្មោះ នី ណារ៉ុង អាយុ២៥ឆ្នាំ សពត្រូវយកទៅធ្វើបុណ្យតាមប្រពៃណី នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត ។

...

 បច្ចុប្បន្នរថយន្តបង្កហេតុនិងអ្នកពាក់ពន្ធ័ ត្រូវបានកម្លាំងចរាចរណ៏ចុះវាស់វែង និងធ្វើសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print