មុនទៅធ្វើការ ម្តាយ​ទិញ​នំ​ឱ្យ​​កូន​ៗ រួច​ដេញឱ្យ​​ទៅ​រោងស្នាក់នៅ លុះត្រឡប់មកវិញក៏បាត់អស់ ស្រាប់តែ​ប្រទះឃើញយ៉ាងរន្ធត់ក្នុងរណ្តៅដី​

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ មាន​កុមារ​២ នាក់​បងប្អូន​បង្កើត លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​គ្រឿងចក្រ​អា​អ៊ិ​ច​ជីក ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ពេល​ម្តាយ​ទិញ​នំ​ឲ្យ​កូន​ៗ​នៅ​តូប​អ្នកលក់ រួច​ហើយ​បាន​ដេញ​ឲ្យ​ពួក​គេ​ឲ្យ​ទៅ​កន្លែង​ស្នាក់ ព្រោះ​ម្តាយ​ទៅ​ធ្វើការ ទីបំផុត​កូន​ទាំង​ពីរ​ស្លាប់​ក្នុង​រណ្តៅ​គ្រឿងចក្រ​អា​អ៊ិ​ច​ជីក ។

កុមារ​រង​គ្រោះ​ម្នាក់​.​ឈ្មោះ​អេ​ង ណា​វី ភេទ​ស្រី អាយុ​៦ ឆ្នាំ (​បង​) និង​ម្នាក់​.​ឈ្មោះ អេ​ង សុខ​ហេង ភេទ​ប្រុស អាយុ​៥ ឆ្នាំ (​ប្អូន​) ស្នាក់​នៅ​ក្រុមហ៊ុន វាសនា​កសិកម្ម ជាមួយ​អាណា​ព្យា​ល ។

ពាក់​ពន្ធ​ករណី​ស្លាប់​កុមារ​ទាំង​ពីរ​នាក់​បងប្អូន​ខាងលើ​នេះ តាម​ការ​សួរ​បំភ្លឺ​ឈ្មោះ​ ​រិ​ទ្ធ ស្រី​ឡ​ន ត្រូវជា​ម្តាយបង្កើត​កុមារ​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨ កន្លះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០ ២៦ គាត់​បាន​រៀបចំ​ខ្លួន​ចេញពី​កន្លែង​ស្នាក់​នៅ​របស់​ក្រុមហ៊ុន វាសនា​កសិកម្ម ដើម្បី​ទៅ​ស៊ីឈ្នួល​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន។ ពេល​នោះ​កូនប្រុស​ស្រី​ទាំង​ពីរ​នាក់ឈ្មោះ អេ​ង ណា​វី និង ឈ្មោះ អេ​ង សុខ​ហេង បាន​ដើរ​តាម​ពីក្រោយ​ទៅ​ផ្ទះ​អ្នកលក់​ចាប់ហួយ​នៅ​ក្បែរ​ទីនោះ​ដែរ ឃើញ​ដូច្នោះ​ក្នុងនាមជា​​ម្តាយ​ស្រឡាញ់​កូន ក៏​បាន​ទិញ​នុំ​ឲ្យ​ពួក​គេ​ទាំង​ពីរ រួច​ក៏​បាន​ដេញ​ឲ្យ​ទៅ​រោង​កម្មករ​ស្នាក់​នៅ​វិញ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា ឆ្លៀត​មុន​ពេល​ចូល​ធ្វើការ​គាត់​បាន​ទៅ​ទិញ​ម្ហូប​ទុក​ឲ្យ​ហើយ​ដូច​សព្វដង ។ លុះ​ពេល​ទិញ​ម្ហូប​រួច​គាត់​បាន​ដើរមក​រោង​ស្នាក់​នៅ​វិញ ម៉ោង​ប្រហែល​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពេល​មក​ដល់​កន្លែង​ស្នាក់​នៅ​បែ​រជា​អត់​ឃើញ​កូន​ទាំង ២ នាក់​នៅ​ទី នោះ​ទេ គាត់​ក៏​បាន​ដើរ​សួរ​អ្នក​ជិតខាង​និង​បងប្អូន កម្មករ​ដូច​គ្នា គេ​ក៏​អត់​ឃើញ​ដែរ ទើប​គាត់​ដើរ​រក​បន្ត​ទៀត ។ 

លុះដល់​ម៉ោង​ប្រហែល​៩​កន្លះ​ព្រឹកមាន​បង​ឈ្មោះសីហា ត្រូវជា​អ្នក​ជិតខាង​ក៏​ជួយ​ដើរ​រក តាម​រោង​កម្មករ​ស្នាក់​នៅ​តែ​មិនឃើញ ក៏​នាំ​គ្នា​ដើរ​រក​បន្ត​ទៀតពេល​នោះ​បង​សីហា គាត់​បាន​ដើរទៅ​មើល​នៅ​រណ្តៅ​គ្រឿងចក្រ​អា​អ៊ិ​ច​ កាយ នៅ​ជិត​តូប​លក់​ចាប់ហួយ ក៏​ឃើញ​កូនប្រុស អេ​ង សុខ​ហេង អណ្តែត​នៅ​លើ​ទឹក​ក្នុង​រណ្ដៅ​អា​អ៊ិ​ច​នោះ​ ឃើញ​ដូច្នោះ​គាត់​ក៏​បាន​នាំ​គ្នា​ចុះ​ស្រង់​កូន​ឡើង​លើគោក និង​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​រណ្តៅ​បន្ត ទើប​រក​ឃើញ​កូនស្រី​ឈ្មោះ អេ​ង ណា​វី ម្នាក់​ទៀត លង់ទឹក​ស្លាប់​ជាមួយ​គ្នា ។

ប៉ុន្តែ​ដោយសារ​ការ​មិន​អស់ចិត្ត​ភ្លាម​ៗ នោះ ក្រុម​គ្រួសារ​ជន​រង គ្រោះ​បាន​បញ្ជូន​កុមារ​ទាំង​ពីរ ទៅ​សង្គ្រោះ​នៅ មន្ទីរ​បង្អែក​ស្រុក​កោះ​ញែក ជា​អកុសល​កុមារ​ទាំង​ពីរ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​មុន​ទៅ​ដល់​មន្ទីរពេទ្យ​រួច​ហើយ ទើប​អាណា​ព្យា​ល​បាន​ដឹក​សព​កុមារ​រង​គ្រោះ​ទាំង​ពីរ ត្រឡប់​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ នៅ​រោង​កម្មករ​ស្នាក់​របស់​ក្រុមហ៊ុន​នោះ​វិញ ដោយ​ក្តី​អាណិត ស្រឡាញ់​កូន យ៉ាង​ក្តុកក្តួល​បំផុត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print