ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីស HS-250h ទៅបុករថយន្តហាយលេនឌ័រពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៦ ស្ថិតនៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងចាស់ តាមបណ្តាលផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តហាយលេនឌ័រ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AP-8352 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីលុះមកដល់ចំណុចកើតហេតុក៏មានរថន្ត១គ្រឿងទផតម៉ាកឡិចស៊ីស HS-250h ពាក់ស្លាកលេខភ្នំពេញBK-1777 បើកមកបុក ពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបង្កសំណងទៅខាងភាគីរថយន្តរងគ្រោះចំនួន ៥៥០ ដុល្លារដើម្បីបញ្ចប់រឿងនៅក្នុងកន្លែងកើតហេតុ៕ដោយ÷សីហា សែនសុខ










