មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះរឹបអូសទំនិញខូចគុណភាព និងណែនាំដល់អាជីវករលក់ដូរត្រូវមានអនាម័យ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ មន្ត្រីកាំកុងត្រូវសាខាខេត្តបន្ទាយមានជ័យសហការជាមួយប៉ូលិសសេដ្ឋ រួមជាមួយមន្ត្រីពាណិជ្ជកម្មខេត្តចុះណែនាំដល់អាជីវករឲ្យលក់ដូរមានភាពអនាម័យ និងរឹបអូសមុខទំនិញខូចគុណភាពជាច្រើនមុខ ដែលហួសកំណត់ប្រើប្រាស់ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ កាលពីវេលាម៉ោង៩ និង៣៤នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅក្នុងផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងចុះប្រត្តិបត្តិការនៅតាមទីផ្សារ ឬហាងលក់ទំនិញនោះ គឺដឹកនាំដោយលោក ហុង លៀង អនុប្រធានទី១ ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រសួងមហាផ្ទៃរួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញ ហើយដកហូតយកមករក្សាទុកដើម្បីទុកដុតកម្ទេចចោល បង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារក្នុងការចូលរួមលើកស្ទួយសុខមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋ ។

លោក ហុង លៀង អនុប្រធានទី១ ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត ប្រាប់ថា ទំនិញម្ហូបអាហារដែលដកហូតបាននោះ មានជាច្រើនមុខដូចជា៖ ទឹកអាស៊ីតរូបទន្សាន ដែលពលរដ្ឋតែងយល់ច្រឡំនឹងយកប្រើប្រាស់ជំនួសទឹកខ្មេះ ដំណាប់ដួង និងមុខទំនិញជាច្រើន ជាង២០០គីឡូក្រាម ដែលរកឃើញពីក្នុងតូបលក់ ឬដេប៉ូបោះដុំ និងរាយក្នុងភូមិខាងលើ។

លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាប និងចុះណែនាំដល់អាជីវក ក៏ដូចប្រជាពលរដ្ឋរួមទាំងសិស្សសាលាក្នុងខេត្តបន្ទាយមានជ័យនេះ ក្នុងមួយខែក្រុមមន្ត្រីរបស់លោកបានចុះអវត្តច្បាប់២ទៅ៣ដង ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងភូមិដាច់ស្រយាល់ជ្រាប់អំពីការទិញមុខទំនិញទៅប្រើប្រាស់ក្នុងគ្រួសាររបស់ពួកគាត់ជៀសវាងដែលអាចបណ្តាលឲ្យប៉ះពាល់សុខភាព ។

លោកថា មួយរយៈកាលចុងក្រោយក្នុងឆ្នាំ២០១៦នេះ ឃើញថាពលរដ្ឋក៏ដូចជាអាជីវករយល់ដឹងច្រើនក្នុងការទិញលក់ ឬទិញយកទៅប្រើប្រាស់អំពីមុខទំនិញដែលប៉ះពាល់សុខភាព។ រាល់មុខទំនិញទាំងអស់ ដែលប្រមូលបានពីទីផ្សារ នៅក្នុងភូមិខាងលើនេះ ត្រូវយកទៅដុតកម្ទេចចោល៕

pp-4 pp-3 pp-7 pp-8 pp-6 pp-2 pp-1 pp-5

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print