កម្លាំងទាហ៊ានឥណ្ឌាទើបតែបានសាកល្បងកាំជ្រួចមីស៊ីលការពារដែនអាកាសប្រភេទថ្មី Barak-8 ចេញពីទីតាំង Chandipur ភាគខាងកើតប្រទេសនេះប្រកបដោយជោគជ័យ។ ជាមួយនិងការជោគជ័យនោះឥណ្ឌានិងបន្តសាកល្បងនាពេលខាងមុខជាបន្តទៀត។
កាំជ្រួចមីស៊ីលខាងលើគឺជាការសហការផលិតរវាងក្រុមហ៊ុនស្រាវជ្រាវនិងអភិវឌ្ឍន៍អាវុធការពារជាតិឥណ្ឌា DRDO និងក្រុមហ៊ុន AIA របស់អីស្រាអែល។ ប្រព័ន្ធការពារ Barak-8 អាចរកឃើញគោលដៅនឹងវាយប្រហារដោយខ្លួនឯង ។ មីស៊ីលខាងលើអាចបំពាក់នៅលើនាវាចម្បាំង យន្តហោះចម្បាំង និងនៅលើដីគោកផងដែរ។
កាលពីឆ្នាំ២០១៥ ឥណ្ឌាបានសាកល្បងម្តងរួចមកហើយដោយជោគជ័យនៅមីស៊ីល Barak-8 ពីនាវាចម្បាំង ហើយពេលនេះបានសាកល្បងចេញពីដីគោកវិញម្តង។
ចំណេកអីស្រាអែលវិញ ក៏ធ្លាប់បានសាកល្បងដោយជោគជ័យនៅមីស៊ីល Barak-8 ពីនាវាចម្បាំងប្រភេទ Saar 5 ដោយវាយស្ទាក់យន្តហោះគ្មានមនុស្សបើកធុនតូច។ ក្រុមហ៊ុនអីស្រាអែល AIA ធ្លាប់បានបញ្ជាក់ថា មីស៊ីល Barak-8 អាចវាយស្ទាក់នៅគោលដៅមានចម្ងាយ ១៥០គីឡូម៉ែត្រ ។ មីស៊ីលអាចបញ្ជាចេញពីប្រព័ន្ធរ៉ាដាជួយឲ្យមីស៊ីលទាំងនោះអាចកែតម្រង់ទិសដៅវាយប្រហារប្រកបដោយប្រសិទ្ធិភាពបំផុត៕
ប្រែសម្រួល៖ ម៉ែវ សាធី