ឥណ្ឌានឹងប៉ាគីស្ថានប៉ះទង្គិចគ្នាដោយអាវុធ​នៅតំបន់កាស្មៀក្រោយវាយប្រហារភេរវកម្ម

ចែករំលែក៖

ការបាញ់ប្រហារគ្នាដោយអាវុធបានកើតឡើងនៅតំបន់ព្រំដែនដែលមានវិវាទរវាងឥណ្ឌានិងប៉ាគីស្ថាននៅតំបន់កាស្មៀ កាលពីថ្ងៃទី២០ ខែកញ្ញា គឺក្រោយការវាយប្រហារភេរវកម្ម២ថ្ងៃទៅលើទីតាំងយោធារបស់ឥណ្ឌាសម្លាប់មនុស្សជិត២០នាក់។

សារព័ត៌មាន AFP បានផ្សាយថា ទាហ៊ានឥណ្ឌានិងប៉ាគីស្ថានបានបាញ់ប្រហារគ្នានៅតំបន់មានវិវាទក្រោយពីរថ្ងៃដែលខ្មាំកាំភ្លើងបើកការវាយប្រហារទៅលើទីតាំយោធាឥណ្ឌាសម្លាប់មនុស្ស១៨នាក់ ហើយឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាអ្នកនៅពីក្រោយខ្នង។ ការប៉ះទង្គិចគ្នាលើកនេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទស្សវត្តិកន្លងមកក្នុងតំបន់ Himalayan ។

ឥណ្ឌាបានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលវាយប្រហារស្លាប់ទាហ៊ានឥណ្ឌានោះស្នាក់នៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថានបានច្រានចោលការចោទប្រកានទាំងនោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកបង្ហាការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើហិង្សាកើតឡើងនៅក្នុងតំបន់កាស្មៀស ហើយក៏បានអំពាវនាវដល់ភាគីទាំងពីររក្សាការអត់ធ្មត់ ដើម្បីបញ្ចប់ភាពតានតឹង ជៀងវាងហេតុការណ៍អាក្រក់ជាងនេះលើសពីសមត្ថភាពគ្រប់គ្រង។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចនឃឺរី បានបញ្ជាក់ថា ភាពចាំបាច់របស់ប៉ាគីស្ថាននាពេលនេះ គឺរារាំងខ្មាន់កាំភ្លើង ភេរវកម្មប្រើប្រាស់ទឹដីប៉ាគីស្ថាន ជាជម្រកសុវត្ថភាព។ សំណើរខាងលើក្រោយពេលដែលជួបពិភាក្សារវាងលោក ចនឃឺរី និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif ក្នុងទីក្រុងញ៉ូវយ៉ក។

ការបាញ់ប្រហារគ្នានៅថ្ងៃទី២០ ខែកញ្ញា គឺជាលទ្ធផលនៃការចោទប្រកាន់គ្នាទៅវិញទៅមកហើយបញ្ហាភេរវកម្ម សម្លាប់ទាហ៊ានឥណ្ឌាកាលពីថ្ងៃទី១៨ ខែកញ្ញា ៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print