នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ​នៅ​ស្រុក​ស្វាយជ្រំ​

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ​នៅ​ស្រុក​ស្វាយជ្រំ​។

នគរបាល​ខេត្ត​ស្វាយរៀង​បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី២៥ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ​ បាន​សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ស្វាយជ្រំ​ និងដោយមានការសម្របសម្រួលពី​លោក​ ខាំ​ សុផារី ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ របស់​លោក​ មាន់​ សាវរី  ស្ថិតក្នុងភូមិអំពៅ​ព្រៃ ឃុំ​ចំបក់​  ស្រុក​ស្វាយជ្រំ​ ។

សមត្ថកិច្ច បានធ្វើការឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៤នាក់ ស្រី ០២នាក់ (ជនជាតិ​ចិន ០១នាក់ ប្រុស, ជនជាតិ​ខ្មែរ ០៣នាក់​ ស្រី​ ០២នាក់)។ 

ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​ ឧបករណ៍​ចាប់​Wifi​ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print