សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ បានផ្សាយថា លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួយអ៊ុយក្រែនជាមួយនិងប្រព័ន្ធការពារដែនអាកាស និងឧបករណ៍ស្ទាក់ចាប់ ដោយនិយាយថា មីស៉ីលបាលីស្ទិគនៅតែជាសមត្ថភាពដ៏ខ្លាំងរបស់រុស្ស៉ីលើសមរភូមិ។
នៅក្នុងលិខិតផ្ញើជូនលោក ត្រាំ និងសភាអាមេរិក ដែល Reuters បានឃើញ លោក ហ្សេលេនស្គី រៀបរាប់ដូច្នេះថា «ខ្ញុំសុំជំនួយពីអ្នក ដើម្បីមកការពារលំហអាកាសរបស់អ៊ុយក្រែន ពីមីស៉ីលរបស់រុស្ស៉ី។ យើងបានដាក់សំណើរហើយថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ក្នុងការទិញប្រព័ន្ធមីស៉ីល Patriot និងមីស៉ីលសម្រាប់បាញ់ស្ទាក់ ដែលយើងត្រូវការ»។
មធ្យោបាយតែមួយគត់របស់អ៊ុយក្រែន ក្នុងការបាញ់ស្ទាក់មីស៉ីលបាលីស្ទីគរបស់រុស្ស៉ី នោះគឺប្រព័ន្ធមីស៉ីល Patriot។ ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងនៅខែមករា អ៊ុយក្រែនបានទិញប្រព័ន្ធមីស៉ីល Patriot តាមរយៈគំនិតផ្តួចផ្តើមមួយរបស់អង្គការណាតូ (NATO) ហៅកាត់ PURL ដោយប្រើប្រាស់ថវិការបស់សម្ព័ន្ធមិត្តអឺរ៉ុប។
ប៉ុន្តែលោក ហ្សេលេនស្គី បានលើកឡើងក្នុងលិខិតផ្ញើជូនលោក ត្រាំ នោះថាល្បឿននៃការចែកចាយបច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើម PURL មិនអាចទប់ទល់នឹងការគំរាមកំហែង ដែលអ៊ុយក្រែនកំពុងប្រឈមមុខនោះទេ៕

រូបភាព: dantri









