ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបបទល្មើស Online Scam នៅអគារខុនដូរ R&F ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ រហូតដល់វេលាម៉ោង៣នឹង១៥នាទីទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ទើបចប់ការងារ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយសង្ស័យថាមានជនបរទេសប្រព្រឹត្តបទល្មើស Online Scam នៅទីតាំងខុនដូ ទើបកម្លាំងចម្រុះ ចុះឆែកឆេរ ត្រួតពិនិត្យ រកឃើញមានជាប់ពាក់ព័ន្ធ ហើយឃាត់ខ្លួនជនបរទេសជាច្រេីននាក់ ដកហូតបានសម្ភារដូចជា៖ ទូរស័ព្ទដៃបម្រើការងារ, កំព្យូទ័រ all in one, monitor និងធុង CPU។
...
ជនបរទេស រួមជាមួយវត្ថុតាង បាននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ជ្រោយពេជ្រ










