កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួនជនជាតិចិន៤នាក់ ករណីឆបោក និងបន្លំលួច លុយតាមកន្លែងដូរលុយវីង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីឆបោក និងបន្លំលួចលុយនៅតាមកន្លែងដូរប្រាក់វីង ក្រោយធ្វើសកម្មភាពចំនួន៣ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចសណ្ឋាគារអន្តរជាតិ តាមបណ្ដោយផ្លូវ១២២ កែងផ្លូវ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពបន្លំលួចលុយនៅតាមកន្លែងដូរប្រាក់វីង ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងខណ្ឌច្បារអំពៅ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលជំនាញបានសហការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានជោគជ័យ។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print