លោក លី ធុជ ៖ រាជដ្ឋាភិបាល បានដាក់ចេញនូវគោលដៅច្បាស់លាស់ ក្នុងការគាំពារ និងយកចិត្តទុកដាក់ដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងសង្គមជាតិ

ចែករំលែក៖

កំពង់ចាម៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ តំណាងឱ្យឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំស្រុកបាធាយ និងឃុំទាំង១២ ក្នុងខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។

    លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវក្ដីនឹករឮសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនអតីតយុទ្ធជននិងនិវត្តជន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសមាជិកគណៈ កម្មាធិការសមាគមស្រុកបាធាយ និងឃុំទាំង១២ទាំងអស់ ដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែយកចិត្តទុកដាក់ដល់ទុក្ខធុរៈ និងគោរពស្រឡាញ់អតីតយុទ្ធជននិងនិវត្តជន។

    លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងគោលដៅច្បាស់លាស់ ក្នុងការគាំទ្រអតីតយុទ្ធជន និងនិវត្តជន មានដូចជា ការផ្តល់សេវាសុខាភិបាល បន្ថែមអត្ថប្រយោជន៍សង្គម ការបណ្តុះបណ្តាលជំនាញ ការផ្តល់ឱកាសការងារ និងការផ្តល់ឱកាសចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច ជាដើម។

    លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតឱ្យមានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ស្រុក និងតាមឃុំនីមួយៗ គឹដើម្បីរួម ចំណែកក្នុងការជួយធានាការផ្តល់សេវាគាំពារដល់អតីតយុទ្ធជនក្នុងមូលដ្ឋានបានលឿនរហ័ស តាមរយៈការសម្របសម្រួលប័ណ្ណ.ប.ស.ស និងការទទួលបានរបបសន្តិសុខសង្គម ព្រមទាំងជួយលើកកម្ពស់ជីវភាពនិងសុខុមាលភាពរស់នៅ។

...

    លោកទេសរដ្ឋមន្ដ្រី លី ធុជ បានអរគុណចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងនិវត្តជន ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ នាពេលអតីតកាល និងបច្ចុប្បន្ន ៕ ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print