សមត្ថកិច្ចចាប់បានខ្លួនសង្ស័យ៦នាក់ ដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ :អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពដេញកាប់ និងយកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច  សង្កាត់អូរជ្រៅ ។

យោងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត ភារម្យ ភេទប្រុស និងមើលឃ្លីបវីដេអូសកម្មភាពជនសង្ស័.យដេញកា.ប់យកម៉ូតូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ទាបភ្លឺ ចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់ផ្សារកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត  ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ  អធិការក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ និងកំណត់មុ.ខស.ញ្ញាបាន រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០៥នាទីទាបភ្លឺ បង្ក្រា.បឃា.ត់ខ្លួនជន.សង្ស័.យបាននៅចំនុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល សរុបចំនួន ០៦នាក់ប្រុស ដែលធ្វើសកម្ម.ភាពកា.ប់យកម៉ូតូនៅចំនុចខាងលើ 

...

បច្ចុប្បន្នជនសង្ស័.យទាំង ០៦នាក់ បានធ្វើការឃា.ត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print