ផ្ទះពលរដ្ឋចំនួន ២៤២ខ្នងនៅខេត្តស្វាយរៀងរងការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះពលរដ្ឋចំនួន២៤២ខ្នងស្មើនិង៥ស្រុក ក្រុង នៅខេត្តស្វាយរៀងរងការខូចខាតដោយសារភ្លៀង លាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានឲ្យដឹងថា មានករណីផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ចំនួន៥ ស្រុក ក្រុងនៃខេត្តស្វាយរៀង រួមមាន៖ ស្រុកកំពង់រោទិ៍ប៉ះពាល់៣ឃុំ ខូចខាតទាំងស្រុងចំនួន៣ខ្នង មធ្យម១ខ្នង តិចតួច១ខ្នងសរុប៥ខ្នង។ ស្រុកស្វាយទាបប៉ះពាល់៣ឃុំ ខូចខាតទាំងស្រុង ៧ ខ្នង មធ្យម ១៧ ខ្នង តិចតួច១១ខ្នង សរុប៣៣ខ្នង។ 

ស្រុករំដួលប៉ះពាល់ឃុំចំនួន២ឃុំ ក្នុងនោះខូចខាតទាំងស្រុង២ខ្នង មធ្យម១ខ្នង តិចតួច១ខ្នងសរុប៤ខ្នង។ ស្រុករមាសហែកប៉ះពាល់៣ឃុំ ខូចខាតទាំងស្រុងសំនួន៧ខ្នង មធ្យម៥៧ខ្នង តិចតួច១៩ខ្នង សរុប៨៣ខ្នង។ ក្រុងស្វាយរៀងប៉ះពាល់ចំនួន ៥ សង្កាត់ ក្នុងនោះខូចខាតទាំងស្រុង១២ខ្នង មធ្យម ៣៦ខ្នង តិចតួច៦៩ សរុប១១៧នាក់ រងរបួសម្នាក់។

ជាមួយគ្នានេះ អាជ្ញាធរខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិ ដូចជា ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ។ 

...

ជាមួយគ្នានេះ ត្រូវរកកន្លែងជ្រកក្នុងទីតាំងដែលមានសុវត្ថិភាព (ផ្ទះរឹងមាំ) ជៀសវាងការជ្រកក្រោមដើមឈើធំៗ តំបន់វាលស្រែ ទីវាលទូលាយ និងមិនត្រូវកាន់ឧបករណ៍លោហធាតុ ឬនៅជិតប្រភពទឹកពេលមានភ្លៀងធ្លាក់។ ព្រមជាមួយគ្នានេះ ត្រូវពិនិត្យ និងពង្រឹងដំបូលផ្ទះឱ្យបានរឹងមាំ។ ត្រូវប្រុងប្រយ័ត្នចំពោះការដួលរលំនៃផ្ទាំងប៉ាណូ ស្លាកសញ្ញាផ្សេងៗ និងមែកឈើដែលងាយបាក់ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print