សមត្ថកិច្ចបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ចំនួន២លានយ័ន ឃាត់ខ្លួនជន សង្ស័យ២នាក់និងរំដោះជនរងគ្រោះចំនួន០៣នាក់

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹង

របស់ ឈ្មោះ Liu Weihua ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព ចាប់បង្ខាំងនិងជំរិតទារប្រាក់ចំនួន ២

លានយ័ន ។

   ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន ,លោក វរសេនីយ៍ឯក ហែម បូណា និងលោក វរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតកំណត់បានទីតាំងបង្ខាំងខាងលើ។

  នៅថ្ងៃ.ខែ.ឆ្នាំដដែលនៅ(ថ្ងៃទី២៧.ឧសភា.២០២៦) វេលាម៉ោង១៦:១០នាទីល្ងាច  កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះបានជនរងគ្រោះចំនួន០៣នាក់ រួមមាន៖

១. ឈ្មោះ HUANG XIYI ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន ។

២. ឈ្មោះ XU YUE ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ។

៣. ឈ្មោះ DIAN JIE ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ។

 

ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមមាន :

១.ឈ្មោះ AR SAN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ (មីយ៉ាន់ម៉ា) និង២.ឈ្មោះ AI NI ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិ(មីយ៉ាន់ម៉ា) នៅត្រង់ចំណុចភូមិភៀនសារ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះកំពុងបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីសាកសួរបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print