ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ៖ ចំពោះការពាក់ពន្ធ័ចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាសុីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីខាងលើនេះត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ ។
លោកស្នងការបន្តថា ៖ ច្បាប់មិនបានបែងចែកថាជាកងកំលាំងឬជាប្រជាពលរដ្ឋត្រូវអនុវត្តច្បាប់ខុសៗពីគ្នានោះទេ ច្បាប់ត្រូវអនុវត្តដោយតម្លាភាពនិងស្មើរភាពគ្នា ចំពោះសមត្ថកិច្ចដែលបានធ្វើខុស ។ ចំពោះការពាក់ពន្ធ័ចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាសុីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីខាងលើនេះត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ មានមតិជាច្រើនបានលើកឡើងថា ហេតុអ្វីមិនបង្ហាញមុខសមត្ថកិច្ចដែលពាក់ពន្ធ័នោះ ! ខ្ញុំសូមជំរាបថាករណីនេះត្រូវបន្តនិតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំងនិងការពារចំពោះបុគ្គលដែលល្មើសច្បាប់ និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកំលាំងនគរបាលជាតិនោះទេ ៕
ដោយ ៖ សិលា










