មន្ត្រី​នគរបាល​ ៣២នាក់​ មន្រ្តី​អាវុធហត្ថ​ ១២នាក់​ រួមទាំង​អ្នក​ទទួល​ផលចោរកម្ម៤នាក់​ទៀត ហេតុអ្វីក្លាយ​ជា​ចោរទាំងហ្វូងបែបនេះ !

ចែករំលែក៖

ខេត្តកំពត : មន្ត្រី​នគរបាល​ ៣២នាក់​ មន្រ្តី​អាវុធហត្ថ​ ១២នាក់​ រួមទាំង​អ្នក​ទទួល​ផលចោរកម្ម៤នាក់​ទៀត​ នឹងត្រូវ​បញ្ជូនមក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​កំពត​កសាងសំណុំរឿង​រួច​។  ករណី​នេះ​មហាជន​ហួសចិត្ត​ខ្លាំង​ណាស់​ ដែល​ មន្ត្រី​អនុវត្តន៍​ច្បាប់​ក្លាយ​ជា​ចោរទាំងហ្វូងបែបនេះ​ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា , មេណាធ្វើ មេណាអ្នកពាក់ពន្ធ័ត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ទាំងអស់រួមទាំងរូបខ្ញុំផងដែរប្រសិនបើខ្ញុំមានការពាក់ពន្ធ័ក្នុងករណីខាងលើនេះ ។  ចំពោះអត្តសញ្ញាណរបស់មន្ត្រីដែលពាក់ពន្ធ័គឺអង្គភាពសាមីជាអ្នកផ្សព្វផ្សាយ ហើយសារពត៏មានផ្សេងៗទៀតអាចដកស្រង់យករូបភាពបន្តពីស្នងការដ្ឋាននគរបាលខេត្តកំពតទៅផ្សព្វផ្សាយបន្ត នៅពេលចៅក្រមសើបសួរបញ្ចប់នីតិវិធីនិងចេញដីការឃុំខ្លួនអ្នកទាំង ៣២ នាក់នោះ ខ្ញុំនឹងបង្ហោះរូបអ្នកទាំងអស់នោះអោយសាធារណៈជនទាំងអស់បានឃើញក្នុងពេលឆាប់ៗនេះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print