អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃក្នុងប្រតិបត្ដិការធ្វើរដ្ឋបាលប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS មានទីតាំង៨១ រកឃើញជនបរទេសស្នាក់នៅ៧០៥នាក់ក្នុងនោះជនបរទេស២៤នាក់គ្មានលិខិត ឆ្លងដែន បានបញ្ជូនទៅផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន៣ថ្ងៃ២៨,២៩,៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMS ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

    នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ។ 

    លោកស្រីអ្នកនាំពាក្យ បានបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការតាមទីតាំងខាងលើ ជាលទ្ធផលគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការត្រួតពិនិត្យ ទីតាំងសរុបចំនួន៨១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៧០៥នាក់ (ស្រី ១៧៤នាក់) ក្នុងនោះជនបរទេសចំនួន២៤នាក់ ស្នាក់នៅដោយគ្មានលិខិត ឆ្លងដែន ឬឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីផ្លូវច្បាប់ ។ នេះជាការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ដែលបានអនុវត្តតាមការបញ្ជាផ្ទាល់របស់លោកឃួង ស្រេង ទទួបានលទ្ធផលល្អជាបន្តបន្ទាប់។

...

      លោកស្រីបន្តទៀតថានៅថ្ងៃជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំ ពោះម្ចាស់ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំស្រប តាមអនុក្រឹត្យលេខ០៣ អនក្រ.បកមាត្រា២០ ជំពូកទី៦ស្ដីពីទណ្ឌ កម្ម បានផាកពិន័យសរុបចំនួន ៤ទីតាំង មនុស្សចំនួន ១៩នាក់ គិតជាថវិកាសរុបបានចំនួន៧៦.០០០.០០០រៀលផងដែរ ៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print