ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិភពលោកប្រឆាំងព កុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងថា ៖ ក្នុងនាមរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសម្តែងនូវ មនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះ។ ការប្រារព្ធ ទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្ត លើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យកាន់តែមានប្រសិទ្ធភាព។
សម្តេចបន្តថា ៖ ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន ជនរួមជាតិទាំងអស់ រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ និងអនាគតដ៏រុងរឿងរបស់កុមារកម្ពុជាគ្រប់រូប។
សម្តេចធិបតី លើកឡើងថា ៖ ឆ្នាំនេះ ទិវាកុមារអន្តរជាតិនឹងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ពារសិទ្ធិកុមារ» និងទិវាពិភពលោ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាង ភាពធន់និងការងារសមរម្យ» ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារនិងបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រ ដល់កុមាររងគ្រោះនិងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពាន គ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព៕
ដោយ ៖ សិលា










