សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការចុះបង្ក្រាបបទល្មើសប៉ុនប៉ងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបានចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំលោកវរសេនីយ៍ឯក ស្រី វត្ថា មេបញ្ជាការរង និងមានការចូលរួមពីលោក អភិបាលរងក្រុងបាវិត លោកមេភូមិបាវិតកណ្ដាល​ និងការសម្របសម្រួលពីលោក ហួត​ វិចិត្រ ព្រះរាជអាជ្ញារង​ ស្ថិតនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ តុចំនួន២១, កៅអីចំនួន៥៩, ទូរស័ព្ទដៃចំនួន៦៩គ្រឿង, ទូរស័ព្ទដៃ(ក្រុមហ៊ុន) ចំនួន៥៨គ្រឿង, សៀវភៅកត់ត្រា ចំនួន៨ក្បាល, កាតបញ្ចូលទូរស័ព្ទ ១$ (មិត្តហ្វូន) ចំនួន១៨០សន្លឹក, ដុំWIFI ចំនួន២, សៀវភៅការងារជនបរទេស ចំនួន៥៦សន្លឹក, លិខិតឆ្លងដែន ចំនួន៥៥ក្បាល, ស៊ីមកាត ចំនួន១០៨, អត្តសញ្ញាណប័ណ្ណ ចំនួន២៤សន្លឹក, ប័ណ្ណបើកបរចិន ចំនួន២ និងកាតធនាគារចិនចំនួន១៩។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print