ខេត្តកំពង់ឆ្លាំង ៖ ជនក្លែងខ្លួនជាសង្ឃចំនួន៥នាក់ និងអ្នកបើកបរ pass app ម្នាក់ទៀត ត្រូវបានមន្ត្រីសាលាស្រុក មន្ត្រីសង្ឃខេត្ត និងសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងវត្ត វារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស គ្រាដែលក្នុងវត្តមានកម្មវិធី ធ្វើបុណ្យរាប់បាត្រព្រះសង្ឃខួបគម្រប់៦ឆ្នាំ ឧទ្ទិសកុសលប្រគេនព្រះសព លោកឪ សំ ប៊ុនសាន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទឹកផុសបាទឲ្យដឹងថា ដោយមានការសង្ស័យឃើញព្រះសង្ឃចំនួន៦ អង្គ ទៅដល់ទីតាំងវត្ត បានចូលរួមរាប់បាត្រ (ឈរតម្រង់ជួរបិណ្ឌបាតដូចព្រះសង្ឃពិត ប្រាកដ) ពេលនោះមន្ត្រីសង្ឃ និងលោក ឡុច វ៉ាន់នីន ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គមស្រុកទឹកផុស បានចូលរួមសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត និងព្រះមន្ត្រីសង្ឃនៃសាលាអនុគណស្រុកទឹកផុសបានឃាត់សួរនាំ ហើយក៏បានដឹងថា គឺជាសង្ឃក្លែងក្លាយចំនួន៦ នាក់ និងអ្នកបើកបរ pass app ម្នាក់ទៀត ។
ក្រោយដឹងថា ជាសង្ឃក្លែងក្លាយ មន្ត្រីសង្ឃក៏ចាប់ផ្សឹកសង្ឃក្លែងក្លាយទាំង៦នាក់ ប្រគល់ជូនសមត្ថកិច្ចបន្តនីតិវិធី ។ ចំពោះសម្ភារៈដកហូតរួមមាន បាតចំនួន៤ កាបូបដាក់ខោអាវចំនួន៧ pass up ចំនួន២គ្រឿង និងទូរសព្ទដៃចំនួន៥ គ្រឿង ។ សង្ឃក្លែងក្លាយទាំង៦នាក់ មាន ១. ឈ្មោះ នាក់ យ៉ុង អាយុ៥៣ឆ្នាំ,២.ឈ្មោះប្រាក់ សម្ផស្ស អាយុ១៦ឆ្នាំ,៣.ឈ្មោះ ហ៊ាន ឆានន់ អាយុ១៧ ឆ្នាំ ទាំង៣នាក់ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត,៤ឈ្មោះ ឈឹក មិនា អាយុ១៩ ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត,៥ ឈ្មោះ ហេង សុផាត់ អាយុ ១៩ ឆ្នាំ រស់នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងនិង៦ ឈ្មោះ អ៊ូច រដ្ឋាដា អាយុ៣២ឆ្នាំ រស់នៅឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ និង ៧ឈ្មោះ មូល វ៉ាងស៊ីអ៊ីត អាយុ១៨ ឆ្នាំ រស់នៅភូមិឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្ដាល ជាអ្នកបើកបរ pass app ។
ក្រោយការចាប់ផ្សឹក ពីមន្ត្រីសង្ឃ ស្រុកនៅខេត្តកំពង់ឆ្នាំង ជនក្លែងក្លាយជាសង្ឃ និងអ្នកបើកបរផឹកស្អាតត្រូវបានបញ្ជូនទៅសមត្ថកិច្ចនគរបាលដើម្បីបន្តនីតិវិធី ៕










