ករណីក្មេងស្រីដែលគេបង្ហោះ​ បាត់ខ្លួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺកំពុងធ្វើការនៅឃ្លាំងផលិតទឹកសុទ្ធនៅស្រុកឆែប ខេត្តព្រះវិហារ និងរង់ចាំគ្រួសារមកទទួល

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្មេងស្រីម្នាក់ដែលគេបង្ហោះថាបាត់ខ្លួនចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆែប​ រកឃើញ​នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មានឈ្មោះ​ ឈុំ​ ស្រីនីន​ អាយុ​១៤ឆ្នាំ​ រៀនថ្នាក់ទី៩​ រស់នៅភូមិពុល សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្តមានជ័យ គាត់បានមកធ្វេីការនៅកន្លែងសិប្បកម្មផលិតទឹកសុទ្ធ​ របស់ឈ្មោះ ឯក ជា ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៦។

ចំពោះ​ករណីនេះដែរ​ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប នៅព្រឹក​ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២៦​ បាន​ចុះជួបសំណេះសំណាល​សួរសុខទុក្ខ​ និងផ្តល់អំណោយជាសម្ភារៈ​មួយចំនួន​ និងថវិកាដល់ក្មេងស្រីខាងលើ និងឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប នាំក្មេងស្រីទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រះវិហារ ដេីម្បីសាកសួរបន្ដ និងឲ្យក្មេងស្រីរង់ចាំម្តាយមកទទួលគាត់ត្រឡប់ទៅផ្ទះវិញ។

បើតាមលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ដោយដកស្រង់សំដីក្មេងស្រីនោះថា ក្មេងស្រីនោះមិនត្រូវបានអ្នកណាចាប់ខ្លួន ឬរត់តាមគេនោះទេ គឺគាត់ស្ម័គ្រចិត្តដោយខ្លួនឯង មកធ្វើការនៅសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងនៅស្រុកឆែប ដោយសារតែកត្តាជីវភាព ហើយស្របពេលដែលគាត់ស្នាក់នៅធ្វើការទីនេះ គាត់ក៏បានទូរស័ព្ទប្រាប់ម្តាយរបស់គាត់រួចហើយដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print