បណ្ដឹងរវាងគ្រូបង្រៀន និងពលរដ្ឋនៅសង្កាត់ស្នោរ បានឯកភាពគ្នាសម្រួលយោគយល់ត្រឹម អាជ្ញាធរខណ្ឌកំបូល លើលក្ខខណ្ឌ៥ចំណុច

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលនៃការដោះស្រាយបណ្តឹងពាក់ព័ន្ធ នឹងករណីគ្រូបង្រៀន នៅសង្កាត់ស្នោរ ខណ្ឌកំបូល ភាគីទាំងពីរ បានឯកភាព ស្រុះស្រួល គ្នាតាមការសម្របសម្រួលរបស់ លោកអភិបាលខណ្ឌកំបូល ។

     នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ កំបូល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនៅទីតាំងជាក់ ស្តែងដោយ មានការចូលរួមពីគូភាគីផងដែរ។ ផ្អែកតាមការ សម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល គូភាគីបានឯកភាពគោរពតាមគោលការណ៍ចំនួន ៥ចំណុច ដូចខាងក្រោម៖ទី ១.ឈ្មោះ ចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និងណែនាំដល់សិស្ស ដែលមករៀន ឱ្យមានសណ្តាប់ធ្នាប់ល្អ ។ទី ២.កែសម្រួលសម្លេងរំខានខាងក្នុងកុំឱ្យមានសម្លេងរំខានទៀត (យកក្រណាត់រុំជើងតុកៅអី) ។ ទី ៣.ណែនាំសិស្សក្នុងពេលរៀនចប់ឱ្យប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញ ។ ទី ៤.ស្នើសុំឱ្យអ្នកជិតខាងមានការយោគយល់គ្នា អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ។ ទី ៥.អាជ្ញាធរសង្កាត់-ភូមិ ត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្សដែលមករៀន។

    រដ្ឋបាលខណ្ឌកំបូលក៏សូមបញ្ជាក់ជូនផងដែរថា រដ្ឋបាលខណ្ឌកំបូលតែងយកចិត្តទុកដាក់ក្នុង ការសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដោយពុំមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយឡើយ។

...

    សូមបញ្ជាក់ថា៖ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង ឃើញថាទីតាំងខាងលើជាផ្ទះល្វែង បើកបង្រៀនគួរក្រៅម៉ោង ចាប់ពីម៉ោង ១៧:០០នាទី ដល់ម៉ោង ២០:០០នាទី ហើយនៅជាប់ជាមួយនឹងផ្ទះ ឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ លី សុខជា និងឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្ដឹងពុំមានចេតនាប្តឹងដើម្បីស្នើសុំបិទទីតាំងបង្រៀនគួរក្រៅម៉ោងនោះទេ គ្រាន់តែសំណូមពរឱ្យកែសម្រួលចំណុច មួយចំនួនដែលរំខានដល់ការរស់ប្រចាំថ្ងៃប៉ុណ្ណោះ ដោយមូលហេតុកន្លងមក សិស្សដែលមករៀនចតកង់ម៉ូតូ គ្មានសណ្តាប់ធ្នាប់ ហើយសិស្សដែលរៀនគួរម៉ោងបន្ទាប់ (ពុំទាន់ដល់ម៉ោងចូលរៀន) តែងលេងបាល់ និងជិះ កង់ម៉ូតូទៅវិញទៅមកដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឈ្មោះ ឡេង ដារ៉ា មានជំងឺ ប្រចាំកាយ និងមានម្តាយចាស់ជរានៅផ្ទះ ហើយការបង្រៀនតែងអូសតុ កៅអី បង្កជាសម្លេងរំខាន ដែលកន្លងមក ឈ្មោះ ឡេង ដារ៉ា ក៏បានសំណូមពរដល់ឈ្មោះ ចាន់ សុភា ឱ្យធ្វើការណែនាំដល់សិស្សផងដែរ។ ដោយឡែក ឈ្មោះ ចាន់ សុភា ដែលជាគ្រូបើកទីតាំងបង្រៀនគួរក្រៅម៉ោង បានលើកឡើងថា កន្លងមក លោកក៏បានណែនាំ ដល់សិស្សដែលមករៀនគួរតាមសំណូមពររបស់ម្ចាស់បណ្ដឹងផងដែរ ប៉ុន្តែលោកពុំបានត្រួតពិនិត្យឱ្យបាន ដិតដល់ដោយជាប់រវល់បង្រៀន ហើយសិស្សមួយចំនួនក៏ពុំស្តាប់តាមការណែនាំឡើយ។មានការគាំទ្រ យន្តការ ដោះស្រាយ ជម្លោះ នៅ មូលដ្ឋាន ក្រៅ ប្រព័ន្ធ តុលាការ  ៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print