ជប៉ុន៖ ជើងហោះហើរ និងនាវាចម្លងនៅក្នុងខេត្ត Okinawa របស់ប្រទេសជប៉ុន ត្រូវបានលុបចោល ខណៈព្យុះត្រូពិកដ៏ខ្លាំងក្លាមួយកំពុងខិតជិតទៅដល់នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦នេះ។
ដោយដាក់ឈ្មោះថាព្យុះ Jangmi ព្យុះនេះត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ទៅកាន់ភាគនិរតីប្រទេសជប៉ុន ដោយទីភ្នាក់ងារឧតុនិយមជប៉ុនព្យាករថា នឹងមានសន្ទុះខ្យល់បក់ខ្លាំងរហូតដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា អាកាសយានដ្ឋាន Naha ដែលជាច្រកទ្វារអន្តរជាតិ និងក្នុងស្រុកដ៏សំខាន់របស់ខេត្ត Okinawa នឹងនៅតែបិទ នៅថ្ងៃចន្ទនេះ។
បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជាតិ ជប៉ុន NHK បាននិយាយថា ព្យុះដែលកំពុងខិតកាន់តែជិតនេះ ក៏បានបង្ខំឱ្យមានការលុបចោលការដឹកជញ្ជូនអ្នកដំណើររបស់នាវាចម្លង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជាង៧.០០០គ្រួសារ ៕ដោយ៖តារា
...










