ពលរដ្ឋជប៉ុនរាប់ម៉ឺននាក់រងផលប៉ះពាល់ដោយសារ ព្យុះត្រូពិក Jangmi

ចែករំលែក៖

សារព័ត៌មាន AFP ព្យុះត្រូពិកដ៏ខ្លាំងក្លាមួយឈ្មោះ Jangmi បានវាយប្រហារលើភាគនិរតីប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យប្រជាជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ ជើងហោះហើររាប់រយត្រូវបានលុបចោល និងមនុស្ស៩នាក់បានរងរបួស។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ គ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ ខណៈព្យុះ Jangmi បក់បោកឆ្ពោះទៅទិសខាងជើង បន្ទាប់ពីបក់បោក លើកោះ Okinawa កាលពីថ្ងៃចន្ទម្សិលមិញ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រជាជនជាង ៣០ ០០០គ្រួសារក្នុងតំបន់ Kagoshima ស្ថិតនៅភាគនិរតីជប៉ុន និងប្រជាជន ១៧០០០នាក់ផ្សេងទៀតនៅលើកោះ Okinawa គ្មានអគ្គិសនីប្រើប្រាស់។ បន្ថែមពីលើនេះ ព្យុះ Jangmi ក៏បានធ្វើឱ្យមនុស្ស ៩នាក់រងរបួសផងដែរនៅលើ កោះ Okinawa។
បើតាមអាជ្ញាធរជប៉ុន សេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុងតូក្យូ និងទីក្រុងក្បែរខាងអាចនឹងប្រឈមមុខនឹងការរំខាននៅថ្ងៃពុធសប្ដាហ៍នេះ ខណៈព្យុះបក់បោកមកកាន់តែកៀក៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print