គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បន្តចុះរដ្ឋបាលត្រួតពិនិត្យតាមខុនដូ ចំនួន ០៥កន្លែង​ក្នុងមូលដ្ឋាន​

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីបង្ការទប់ស្កាត់បទល្មើស (ONLINE SCAMS) អាជ្ញាធរខណ្ឌបឹងកេងកង ចុះរដ្ឋបាលតាមអគារស្នាក់នៅ ខុនដូ អាផាតមិនជួល និង សណ្ឋាគារ ចំនួន ០៥ទីតាំង​ ក្នុងមូលដ្ឋាន​របស់​ខ្លួន​។

ជាក់ស្តែងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៦​ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

បើតាមអភិបាលខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ បានឱ្យដឹងថា ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង មានសរុបចំនួន ០៥ ទីតាំង ជាលទ្ធផលបានរកឃើញជនបរទេសចំនួន ៣៣៧ នាក់ (ស្រី ១៣៥ នាក់) មានឯកសារត្រឹមត្រូវចំនួន ៣៣៧ នាក់។

...

បន្ថែមពីនេះ​ លោក សុខ សម្បត្តិ ក៏បានបញ្ជាក់ដែរថា ក្រុមការងារត្រួតពិនិត្យ មិនបានរកឃើញមានទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការប្រើប្រាស់គ្រឿងញៀននោះឡើយ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print