ខេត្តកំពង់ស្ពឺ÷ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ២.០០នាទីរំលងអាធាត្រ ចំណុចផ្លូវ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណី ប្លន់។
មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យ២នាក់ ជិះម៉ូតូ ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅសេរីឆ្នាំ ២០២៥ ស្លាកលេខ តាកែវ 1AE 1885 ជិះចេញKTV យីហ៊ោ បុផ្ផាលាក់ខ្លួន គីឡូម៉ែត្រ៥២-៥៣ ដោយយកថង់ចងបិតបាំងស្លាកលេខម៉ូតូរបស់ខ្លួន និងកាន់មានដុំថ្មចំនួន ០២ ដុំ ដល់ចំណុចកើតហេតុ បានធ្វើ សកម្មភាពជិះត្រឡប់បកក្រោយតាមជនរងគ្រោះ ឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ(ជាមន្ត្រីប៉ុស្តិ៍ទួលអំពិល) កំពុងជិះល្បាត គោលបំណងធ្វើសកម្មភាពគប់ប្លន់យកម៉ូតូតែដោយឃើញឯកសណ្ឋានអាវយឺតប៉ូលីស ក្រុមជន សង្ស័យជិះម៉ូតូគេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការស្ទាក់ឃាត់ខ្លួនបាន០២នាក់ រួមវត្ថុតាងម៉ូតូ០១គ្រឿង និងដុំថ្ម០២ដុំ។
១-ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវនិង២-ឈ្មោះ នាង សំអាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាំយកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ។
តាមចម្លើយសារភាពរបស់ជនសង្ស័យថាពួកខ្លួនពិតជាបានយកថង់ចងបិតស្លាកម៉ូតូ និងមានដុំថ្មគោលបំណង ធ្វើសកម្មភាពប្លន់យកម៉ូតូប្រាកដមែន ៕










