លោក ចេង មុនីរ៉ា អភិបាល ដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស បានចំនួន ០៣ទីតាំង

ចែករំលែក៖

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស បានចំនួន ០៣ទីតាំងគឺ ៖

-បុរី ហូមប្រាយ (ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់) ។

– សណ្ឋានគារ ឌីណាលី វីឡា (ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី) ។

-និងបុរីអ័រគីដេ ១០៥K (ភូមិដំណាក់ សង្កាត់គោកឃ្លាង) សរុបចំនួន ១២៦បន្ទប់/ខ្នងផ្ទះជាក់ស្ដែង បានជួបជនជាតិចិនស្នាក់នៅចំនួន ០៧បន្ទប់/ខ្នងផ្ទះ ស្មើនឹងនាក់ ១៣នាក់ ស្រី ០៣នាក់ មាន ០១សញ្ជាតិគឺជនជាតិចិន។

ជនបរទេសខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យការប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print