អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលរាជរដ្ឋាភិបាលបញ្ចប់តំណែង គឺឧត្តមសេនីយ៍ទោ ឡោ សុខា ទទួលតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងនាយនគរបាលមួយចំនួន ដូចខាងក្រោម៖

ទី១៖ ឧត្តមសេនីយ៍ឯក លី ឡាយ ពីប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
ទី២៖ ឧត្តមសេនីយ៍ទោ ឡោ សុខា ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន
ទី៣៖ ឧត្តមសេនីយ៍ទោ ពៅ កល្យាណ ពីអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទៅជាអនុប្រធានសេនាធិការដ្ឋាន
ទី៤៖ ឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា ពីអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ទៅជាប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត
ទី៥៖ ឧត្តមសេនីយ៍ទោ ជា សណ្តាប់ ពីអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
ទី៦៖ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ពីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ
ទី៧៖ ឧត្តមសេនីយ៍ត្រី ម៉េង ហ៊ុយ ពីស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ ទៅជាស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print