មនុស្សចំនួន​ ២១នាក់បានស្លាប់​ ក្នុងករណីឆេះសណ្ឋាគារ ក្នុងរដ្ឋធានី New Delhi ប្រទេសឥណ្ឌា

ចែករំលែក៖

ទីក្រុង​ញូវដែលី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ បាននិយាយថា​ នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ​ មានមនុស្សយ៉ាងហោចណាស់ចំនួន ២១នាក់​ បានបាត់បង់ជីវិត នៅពេលដែលភ្លើងឆាបឆេះសណ្ឋាគារមួយ ក្នុងទីក្រុង New Delhi របស់ឥណ្ឌា។

បើតាមប៉ូលិសក្រុង New Delhi បានឱ្យដឹងថា អគ្គីភ័យកើតឡើងកាលពីពេលព្រឹក នៅសណ្ឋាគារ Flourish Stay ក្នុងសង្កាត់ដ៏មមាញឹក ភាគខាងត្បូងនៃទីក្រុង។ ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកកំពុងបន្ត ដោយមនុស្សច្រើនជាង ៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។

យោងតាមសារព័ត៌មាន Indian Express និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត អ្នកស្លាប់ជាច្រើនជាភ្ញៀវមកពីប្រទេសអាហ្វ្រិក ដែលបានមកទីក្រុង New Delhi ដើម្បីព្យាបាលជំងឺ។ អគ្គិភ័យ​នេះ​ត្រូវបាន​គ្រប់គ្រង​ ដោយប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៨ គ្រឿង​។

...

គួរបញ្ជាក់ថា ភ្លើងឆេះអគារជារឿងធម្មតានៅឥណ្ឌា ដោយសារកង្វះខាតឧបករណ៍ពន្លត់អគ្គីភ័យ និងការមិនយកចិត្តទុកដាក់ចំពោះបទប្បញ្ញត្តិសុវត្ថិភាព៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print