ខេត្តកំពង់ស្ពឺ÷អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បង្ក្រាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោស នៅចំណុចភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២២និង ៥០នាទី។
ប្រតិបត្តិការរយៈពេល១៦ម៉ោងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖,១.ឈ្មោះ ស៊ូ លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ,២.ឈ្មោះ ពយ សិលា ភេទ ប្រុស អាយុ២១ឆ្នាំ,៣.ឈ្មោះ សុវណ្ណ ប៉ ភេទប្រុស អាយុ១៧ឆ្នាំ និង៤.ឈ្មោះ សុវណ្ណ ចាន់ថន ភេទប្រុស អាយុ២០ឆ្នាំ។ ចំណែកបក្ចពួកម្នាក់ទៀតឈ្មោះ ម៉ែន ច័ន្ទបញ្ញា គេចខ្លួន។
ដកហូតម៉ូតូ៣គ្រឿង÷ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២២ ពាក់ផ្លាកលេខភ្នំពេញKN-4364 , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២៤ ពាក់ផ្លាកលេខភ្នំពេញ1JQ-6138 និងម៉ូតូជនរងគ្រោះម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ1X—5490។
ចំពោះវត្ថុតាងម៉ូតូម៉ាក Suzuki Nex ពណ៌ស ស៊េរីឆ្នាំ២០២៣ ឡើងតែម ២០២៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ1X-5490 បានប្រគល់ជូនជនរងគ្រោះវិញ៕










