នគរបាលខេត្ដកំព​ង់ស្ពឺបង្ក្រាបទីតាំងអាហារដ្ឋាន​ យី​ហោឫស្សីព្រៃ 444​ នៅភូមិផាន​ ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលផ្ដល់ទីតាំងប្រព្រឹត្តអំពេីស​ញ្ចារកម្ម​និងធ្វេីពេស្យាចារ ដោយខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ក្រោមការដឹកនាំពីលោកឧ​ត្តមសេនីយ៍ទោ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំព​ង់ស្ពឺ​ និងការដឹកនាំពីលោក​ស្រី ងិន​ សុគន្ធា​ ស្នងការរង​ ទទួលផែន​ និងបានការសម្របសម្រួល​នី​តិ​វិធីពីលោក​ស្រី​ ធាម​ ច័ន្ទពីលីការ ព្រះរាជអាជ្ញារង​ នៃអយ្យការអម​សាលា ដំបូងខេត្តកំពង់ស្ពឺ​ នៅរសៀលថ្ងៃអង្គារ ០២រោច​ ខែ ជេស្ឋឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថៃ្ងទី០២​ ខែ​មិថុនា ឆ្នាំ​២​០២៦ កម្លាំងជំនាញដឹកនាំដោយលោកស្រី​ មួន​ មល្លិកា​ នាយការិ​យា​ល័យ​ប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ បានចុះប្រតិបត្ដិការដល់ទីតាំងអាហារដ្ឋាន​ យី​ហោឫស្សីព្រៃ 444​ ស្ថិតនៅភូមិផាន​ ឃុំទួលអំពិល ស្រុកបសេដ្ឋ និងផ្ទះសំណាក់យី​ហោ ឆូវ
សុភាក់ ស្ថិតនៅភូមិត្រពាំ​ងទន្លាប់ ឃុំទួលអំពិល ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានផ្ដល់ទីតាំងប្រព្រឹត្តអំពេីស​ញ្ចារកម្ម​និងធ្វេីពេស្យាចារ ដោយខុសច្បាប់​ ។

ក្នុងប្រតិបត្ដិការខាងលេី​ តាមការបញ្ជាក់ពីលោកស្រី​ នាយការិយាល័យ​ សមត្ថកិច្ចរកឃេីញនិងឃាត់ខ្លួនមនុ​ស្សចំនួន៣នាក់ ក្នុងនោះម្ចា​ស់ផ្ទះសំណាក់ចំនួន១នាក់, ម្ចាស់អា​ហារដ្ឋាន១នាក់ និងមេកា ចំនួន​២​នាក់(នារី) និងបានធ្វេីការអន្ដរាគម​ន៍​ជួយសង្គ្រោះនារី​ដែលកំពុងតែប្រ​កបមុខរបរខុសច្បាប់សរុបចំនួន​១៨នាក់ អនីតិជន ចំនួន​១០នាក់ និងបានបញ្ជូនអ្នកពាក់ព័ន្ធ​ មកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចំណាត់ការតាមនីតិវិធី​ រីឯក្មេងស្រីបានសហការពិនិត្យជាមួយអង្គការដៃគូរ​ មន្ទីរកិច្ចការនារីខេត្ដកំពង់ស្ពឺ​ ដេីម្បីប្រគល់ជូនទៅមជ្ឍមណ្ឌលស្ដារនីតិសម្បទារ​ និងមុខរបរដែលអាចជាថ្នាលពន្លឺថ្មី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print