ព័ត៌មានបឋម៖ រថយន្តដឹកកម្មករក្រឡាប់បណ្តាលឱ្យរបួសធ្ងន់ស្រាល២៥នាក់នៅស្រុករំដួល ដោយមិនទាន់ពីដឹងមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់មានកម្មករកម្មការិនីបានរងរបួសធ្ងន់និងស្រាល២៥នាក់ ដោយសាររថយន្តដឹកកម្មករក្រឡាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរជួយសង្គ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរគមន៍ នៅស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៦និង១០នាទីព្រឹក ស្ថិតនៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ក្នុងភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល។

ប្រភពបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករសរុប ចំនួន៣៧នាក់នេះ បណ្ដាលឲ្យកម្មករកម្មការិនីរងរបួសសរុបចំនួន ២៥នាក់ស្រី១៥នាក់ ក្នុងនោះរបួសធ្ងន់៥នាក់ នៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ស្ថិតនៅក្នុងភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ រថយន្តបានដឹកកម្មករមកពីភូមិបឹង ឃុំ ច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន ក្រុមគ្រួពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួលបាននិងកំពុងព្យាបាល ។

...

ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់អំពីមូលហេតុនៃការក្រឡាប់រថយន្តដឹកកម្មករនេះនៅឡើយទេ៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print