សង្ស័យត្រូវថ្នាំសណ្តំ! នាង​និយាយលែងដឹងអី ក្រោយបុរសម្នាក់​ដឹកមកផ្ទះសំណាក់ជិតស្ពានអាកាសស្ទឹងមាន​ជ័យ​ ២​ថ្ងៃ រួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​​ដឹកយក​មក​ដេក​នៅផ្ទះ​សំណាក់​រយៈពេល​២​ថ្ងៃ ហើយត្រូវគេសង្ស័យ​ថា​បុរស​រូប​នោះ​ដាក់​ថ្នាំ​យក​ទ្រព្យសម្បត្តិ រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០២៦​ ​នៅចំណុច​ផ្ទះ​សំណាក់​យីហោ កោះ​មាស ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១​សង្កាត់​បឹង​សាឡា​ង ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ធ្វើការ​នៅផ្ទះ​សំណាក់​ខាងលើបានឲ្យដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ទៅ​ជួល​ផ្ទះសំណាក់ ដេក​រយៈពេល​២​ថ្ងៃ ទាំង​ថ្ងៃ​កើតហេតុ។ លុះ​នៅ​វេលា​ម៉ោង​៩​យប់ ស្ត្រី​ខាង​លើត្រូវ​បាន​បុរស​ដៃគូ​ដឹក​យក​មក​ផ្ទះសំណាក់​ម្តងទៀត។ លុះ​ម៉ោង​ប្រហែល​១០​ម៉ោង មិនដឹង​ថា​មាន​បញ្ហា​អ្វី បុរស​ជា​ដៃគូ បាន​ចុះ​មក​ជិះ​ចេញ​ទៅ​បាត់ ហើយ​ស្រាប់តែ​មួយសន្ទុះ​ក្រោយ មក ក៍​មាន​សមត្ថកិច្ច​ទៅ​ដល់​សួរនាំ​ថា មាន​ករណី​ដាក់​ថ្នាំ និង​សង្ស័យ​បង្ខាំង​មនុស្ស​ ។

ករណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ខណ្ឌ បាន​ចុះ​ទៅ​បន្ទប់​របស់​ស្ត្រី​រង​គ្រោះ តែ​នៅពេល​សួរនាំ​ទៅ​ស្ត្រី​ខាងលើ នាង​និយាយ​លែង​ដឹង​អី ហាក់បីដូចជា មនុស្ស​ត្រូវ​ថ្នាំ​របស់​គេ​អ​ញ្ចឹ​ង ។

...

ដោយសារ​តែ​មិន​អាច​សួរនាំ​បាន​នៅ​​កន្លែង​​កើតហេតុ ព្រោះ​ស្ត្រី​ខាងលើ និយាយ​លែង​មិនដឹង​អី ហើយក៍​មិនដឹង​ថា បាត់​ទ្រព្យសម្បត្តិ​ឬ​យ៉ាងណា​ឲ្យប្រាកដ​នោះ​ទេ ទើប​សមត្ថកិច្ច​សម្រេច​នាំ​យក​ស្ត្រី​ខាងលើ ក៍​ដូច​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទៅ​សួរនាំ​ និង​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បឹង​សាឡា​ង ជា​បន្ត​ទៀត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print