បេក្ខភាពប្រធានក្លឹប Real Madrid លោក Enrique Riquelme បាននិយាយកាលពីថ្ងៃពុធថា គាត់នឹងចុះហត្ថលេខាទិញកីឡាករពីររូបរបស់ក្រុម Manchester City គឺខ្សែប្រយុទ្ធ Erling Haaland និងខ្សែបម្រើ Rodri ប្រសិនបើគាត់ឈ្នះការបោះឆ្នោតរបស់ក្លឹបនៅថ្ងៃអាទិត្យ។
លោក Riquelme បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍អេស្ប៉ាញ ជាកន្លែងដែលគាត់បានកាន់អាវ Real Madrid ដែលមានឈ្មោះ Haaland និងលេខប្រាំបួន។ គាត់ក៏បានបន្ថែមថា “Rodri លេងក្នុងតួនាទីដែល Real Madrid ត្រូវការ ហើយគាត់សមនឹងទម្រង់នេះ។ ប្រសិនបើខ្ញុំក្លាយជាប្រធាន គាត់នឹងលេងឱ្យ Real Madrid”៕
ចំណែក Manchester City កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីបេក្ខជនប្រធានក្លឹប Real Madrid ម្នាក់នេះបានសន្យាថានឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland ។
Enrique Riquelme ដែលជាមហាសេដ្ឋីថាមពលកកើតឡើងវិញដែលកំពុងប្រជែងនឹងប្រធានបច្ចុប្បន្នលោក Florentino Perez សម្រាប់តំណែងនោះ បានបង្ហាញអាវ Real Madrid ពាក់ឈ្មោះ Haaland លើទូរទស្សន៍។
Riquelme បានចូលប្រជែងជាមួយ Perez នៅក្នុងការបោះឆ្នោត – ជាលើកដំបូងក្នុងរយៈពេល 20 ឆ្នាំ ដែល Perez មិនដែលមានគូរប្រែងពីមុន ហើយ បន្ទាប់ពីពីររដូវកាលដែលក្លឹបមិនបានឈ្នះពានរង្វាន់ធំ។
គាត់ក៏ប្រឆាំងនឹងការសម្រេចចិត្តរបស់ Perez ក្នុងការជួល Jose Mourinho ជាអ្នកគ្រប់គ្រងក្លឹប។ ការតែងតាំងនោះអាចបញ្ជាក់ជាផ្លូវការបាន លុះត្រាតែលោក Perez ឈ្នះការបោះឆ្នោត។
Riquelme និងក្រុមនៅពីក្រោយយុទ្ធនាការរបស់គាត់បានណែនាំថាអតីតអ្នកចាត់ការ Liverpool លោក Jurgen Klopp គឺជាគោលដៅចម្បងរបស់ពួកគេសម្រាប់តំណែងនេះ៕










