ជនបរទេសជាង​ ៧០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​បានបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)​ នៅចំណុច​បន្ទប់​ជួលយីហោ​ ហេង​ ស៊ុនហេង នៅ​ក្រុង​បាវិត ឃាត់ខ្លួនមនុស្សប្រុសស្រី ៧៣នាក់ ដកហូតបានវត្ថុតាងពាក់ព័ន្ធបទលើសមួយចំនួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០២ ខែ​មិថុនា​ ឆ្នាំ​២០២៦​ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាននគរបាល​ព្រហ្ម​ទណ្ឌ​​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពីលោក​ ហួត​ វិចិត្រ​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត បានបន្តចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បន្ទប់​ជួលយីហោ​ ហេង​ ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត​។

ដោយក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៧៣នាក់ ស្រី ៣១នាក់ (ជនជាតិ​វៀតណាម​ ៥៦នាក់​ ស្រី​ ២៣នាក់,​ ជនជាតិ​ចិន​ ១៣នាក់​ ស្រី​០៥នាក់​ និង​ជនជាតិ​ខ្មែរ​ ០៤នាក់​ ស្រី​ ០៣នាក់)។ ដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កុំព្យូទ័រលើតុ All-In-One ,​កុំព្យូទ័រ​យួរដៃ​ ,ម៉ូនី​ទ័រ​ ,ធុង​CPU​ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 

...

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៅថ្ងៃទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ក្រុមការ​ងារបិទ​​ទីតាំង​(Seal Off) បណ្ដោះអាសន្ន​៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print